ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងស្ដីពីគោលការណ៍រួមការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី
Tue,06 May 2025 (Time 07:16 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 9នាក់)

នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នៅវិមានសន្តិភាព។

សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីរាជការ ដើម្បីជ្រើសរើសមន្រ្តីឱ្យកាន់តែចំ មានគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់។ ព្រះរាជក្រឹត្យនេះមាន ៧ ជំពូក និង ៤៨មាត្រា។

គួររម្លឹកថា ការជ្រើសរើស និងគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីរាជការ ដើម្បីជ្រើសរើសមន្រ្តីឱ្យចំគោលដៅដែលមានគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់ ដែលជាតម្រូវការរបស់ក្រសួង ស្ថាប័ននានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល៕

វីដែអូ