ទីម័រឡេស្ដេ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។ ជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ទីក្រុងឌីលី។ថ្លែងបង្ហាញអំពីលទ្ធផលនៃជំនួបមកកាន់អ្នកសារព័ត៌មាន លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនោះគឺ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកកាន់ទីម័រឡេស្តេ ក្នុងឱកាសនេះ ហើយជាកិត្តិយសដែលលោក កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ បានបដិសណ្ឋារកិច្ចចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅទីម័រឡេស្តេ។នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ក៏បានបង្ហាញនៅក្ដីដឹងគុណចំពោះកម្ពុជាដែលបានជ្រោមជ្រែងទីម័រឡេស្តេឲ្យក្លាយជាសមាជិកអាស៊ានអង្កេតការណ៍នៅឆ្នាំ២០២២ ក្នុងពេលដែលកម្ពុជាធ្វើជាអ្នកប្ដូរវេនអាស៊ាន និងការជ្រុមជ្រែងទីម័រឡេស្តេឲ្យក្លាយជាសមាជិកពេញសិទ្ធរបស់អាស៊ាន នៅពេលខាងមុខ។ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវក្ដីអរគុណចំពោះ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ដែលបានធ្វើនូវបដិសណ្ឋារកិច្ចដ៏អស្ចារ្យចំពោះ សម្ដេច តេជោ និងគណៈប្រតិភូ។ សម្ដេចបានរំលេចជាមួយ លោកនាយករដ្ឋមន្រ្តីថា នេះជាបដិសណ្ឋារកិច្ចមួយដែលបង្ហាញអំពី ភាពរឹងមាំនៃទំនាក់ទំនងនៃប្រទេសទាំងពី។សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះ ទំនាក់ទំនងកម្ពុជា-ទីម័រ ទោះបីរជាសេដ្ឋកិច្ចពាណិជ្ជកម្ម នៅមានកម្រិតតិចតួចនៅឡើយ ប៉ុន្តែសម្រាប់ទំនាក់ទំនងនយោបាយវិញគឺ ភាគីទាំងពីមានទំនាក់ទំនងយ៉ាងស្អិតរមួត ទាំងនៅក្នុងក្របខណ្ឌនយោបាយអន្តរជាតិផងដែរ។ នេះបង្ហាញពី ចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពី។ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ បានគូសរំលេចអំពី ចំណុចខ្លាំង និងចំណុចខ្សោយរវាងប្រទេសទាំងសងខាង ដោយទីម័រឡេស្តេ មានចំណុចខ្លាំងខាង សន្តិសុខថាមពល ឯកម្ពុជាមានចំណុចខ្លាំងខាង សន្តិសុខស្បៀង។ ចំណុចទាំងពីមានភាពផ្លាស់ប្ដូរគ្នា ដោយទីម័រខ្លាំងខាង សន្តិសុខថាមពល ប៉ុន្តែខ្យោយខាងសន្តិសុខស្បៀង រីឯកម្ពុជាមានចំណុចខ្លាំងខាង សន្តិសុខស្បៀង ប៉ុន្តែខ្សោយខាង សន្តិសុខថាមពល។បើតាមប្រសាសន៍របស់ សម្ដេចតេជោ, រាជរដ្ឋាភិបាលទាំងពីគួរតែ ពង្រីកនូវកិច្ចសហការជាមួយគ្នា ដើម្បីបំពេញបន្ថែមនៃគ្នាទៅវិញទៅមក។ សម្ដេចតេជោ បានផ្ដល់ជាគំនិតបន្ថែមថា ទីម័រឡេស្តេគួរបង្កើតមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងអាហារមួយដែលអាចទទួលយកប្រទេសកម្ពុជា ដើម្បីជាបង្កើតមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀង។សម្ដេចតេជោ សង្ឃឹមថា រាជរដ្ឋាភិបាលទាំងពី ជាពិសេសនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីអាចជួបគ្នា ក្នុងកិច្ចប្រជុំអាស៊ាននាពេលឆាប់ៗខាងមុខនេះ។ ក្រៅពីនេះ សម្ដេចតេជោ បានកត់សម្គាល់ពី ការពង្រីកបន្ថែមទៀតនូវវិស័យអប់រំ និងទេសចរណ៍រវាងប្រទេសទាំងពី។ សម្ដេចតេជោ បានបញ្ជាក់ផងដែរថា នឹងស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការផ្ដល់អាហារូបករណ៍បន្ថែមទៀតដល់ទីម័រឡេស្តេ។ដោយឡែក ជាការឆ្លើយតប លោក Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានបង្ហាញនូវការចាប់អារម្មណ៍ចំពោះការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ដោយមានប្រសាសន៍ថា នាពេលខាងមុខ ភាគីទាំងពីនឹងជជែកពិភាក្សាគ្នាជុំវិញការលើកឡើងរបស់ សម្ដេចតេជោ។នៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានបង្ហាញការអរគុណសារជាថ្មីចំពោះប្រទេសការជ្រុមជ្រែងរបស់កម្ពុជាទៅកាន់ ទីម័រឡេស្តេ នាពេលកន្លងមក ជាពិសេសគឺ សម្ដេចតេជោ ហ៊ុន សែន។ នាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា នៅក្នុងស្ថានភាពនៃបញ្ហាពិភពលោកដែលមិនពិតប្រាកដបែបនេះ វាកាន់តែមានសារៈសំខាន់ណាស់ នៅពេលដែលទីម័រអាចចូលជាសមាជិកអាស៊ានពេញសិទ្ធបាន នៅក្នុងពេលដ៏លំបាកនេះ។ក្នុងន័យនេះ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ សង្ឃឹមថា នាពេលដ៏ខ្លីខាងមុខនេះ ទីម័រនឹងអាចចូលជាសមាជិកអាស៊ានពេញសិទ្ធបាន ក្រោមការជួយជ្រោមជ្រែងពីសម្ដេចតេជោ ហ៊ុន សែន តាំងពីសម្ដេចនៅជានាយករដ្ឋមន្រ្តីកម្ពុជាមកម្ល៉េះ។ជាមួយគ្នានេះ សម្ដេចតេជោ មានជំនឿយ៉ាងមុតមាំថា ប្រទេសក្នុងអាស៊ាន នឹងទទួលយកទីម័រ ជាពិសេសស្ថានភាពទីម័រនាពេលបច្ចុប្បន្ន ពិតជាសាកសមចូលជាសមាជិកអាស៊ានពេញសិទ្ធបាន។ ប្រទេសកម្ពុជា នឹងគាំទ្រពេញទំហឹងដែលទីម័រចូលចាសមាជិកអាស៊ាន។ជាចុងបញ្ចប់រវាងជំនួបរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយ លោក Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, ភាគីទាំងពីក៏បានផ្លាស់ប្ដូរគ្នារពីស្ថានការណ៍នយោបាយអន្តរជាតិ បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាតំបន់គឺបញ្ហាមីយ៉ាន់ម៉ា។នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានជូនពរ សម្ដេចតេជោ ហ៊ុន សែន ឲ្យបំពេញទស្សនកិច្ចផ្លូវការប្រកបដោយភាពជោគជ័យ និងស្នាក់នៅដោយសុវត្ថិភាព៕
វីដែអូ