ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ប្រធានាធិបតីទីម័រឡេស្តេ៖ កម្ពុជា-ទីម័រ នឹងពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ហើយជឿជាក់ថា សម្តេចតេជោបន្តជួយទីម័រដើម្បីអភិវឌ្ឍន៍
Thu,08 May 2025 (Time 08:56 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 10នាក់)

ទីម័រឡេស្តេ)៖ ថ្លែងក្នុងសន្និសីទរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្រោយបញ្ចប់ជំនួប លោក ចូហ្សេ រ៉ាមូស ហូតា (José Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ បានសង្ឃឹមថា កម្ពុជា-ទីម័រ នឹងពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

ប្រធានាធិបតីប្រទេសទីម័រឡេស្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសទីម័រឡេស្តេ។ លោកបានចាត់ទុកថា សម្តេចតេជោ ហ៊ុន សែន គឺជាវីរៈបុរសរបស់កម្ពុជា និងជាស្ថាបនិកសន្តិភាពកម្ពុជា។ សម្តេចបាននាំ ប្រជាជនខ្មែរ និងប្រទេសកម្ពុជា ក្នុងពេលលំបាកបំផុត ចេញពីការឈឺចាប់ និងភាពលំបាកលំបិនមកដល់សន្តិភាព។

ប្រធានាធិបតីប្រទេសទីម័រឡេស្ត បានចាត់ទុក សម្តេចតេជោ ហ៊ុន សែន គឺជាមិត្តល្អរបស់លោក និងជាមិត្តល្អរបស់ទីម័រឡេស្តេ ហើយសង្ឃឹមថា ប្រទេសទាំងពីរ នឹងអាចពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

លោកជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តធ្វើជាមិត្តល្អ ហើយសម្តេច ហ៊ុន សែន នឹងបន្តជួយទីម័រឡេស្តេ ដើម្បីអភិវឌ្ឍន៍៕

វីដែអូ