ស្វាយរៀង ៖ យុវជននិងពលរដ្ឋខេត្តស្វាយរៀងក្នុងពេលចូលរួម ពិធីផ្សព្វផ្សាយអប់រំតាមបែបព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម ជូនដល់សិស្សានុសិស្សអនុវិទ្យាល័យនិង សាលាបឋមសិក្សាអណ្តូងពោធិ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានមានចំណាប់អារម្មណ៍ ដោយសំដែងអបអរសាទរចំពោះរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានរៀបចំសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការអន្តរជាតិ សំដៅធ្វើអោយតុលាការធ្វើការវិនិច្ឆ័យបញ្ជាក់ភាពច្បាស់លាស់និងផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជាដែលជាម្ចាស់ប្រាសាទ ដោយបានស្នើដល់រាជរដ្ឋាភិបាលពន្លឿនដល់តុលាការអន្តរជាតិធ្វើការវិនិច្ឆ័យដើម្បីផ្ដល់ភាពយុត្តិធម៌ដែលពលរដ្ឋកម្ពុជាទន្ទឹមរង់ចាំ។ សូមបញ្ជាក់ទាក់ទងទៅនិងរឿងរ៉ាវ ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ដែលប្រទេសថៃបង្កជាមួយ ព្រះរាជាណាចក្រកម្ពុជា ពលរដ្ឋ និងមន្ត្រីរាជការខេត្តស្វាយរៀងបានចាត់ទុកថា រឿងនេះគឺជារឿងឈ្លានពានដោយកំរោល បង្កអសន្តិសុខ នៃប្រទេសទាំង២ ដោយគ្មានគោរពសិទ្ធនៃប្រទេសភូមិផងនិងគ្នា ពោលគឺបំពានលើផែនទីនៃប្រទេទាំង២ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។
វីដែអូ