ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថានទូតឥណ្ឌារៀបចំព្រឹត្តិការណ៍ទេសចរណ៍កម្ពុជា-ឥណ្ឌាឱ្យបានច្រើនថែមទៀត
Sun,22 June 2025 (Time 05:19 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 22នាក់)

នៅថ្ងៃទី២១ខែមិថុនានេះ ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានសហការរៀបចំ ទិវាយោគៈអន្តរ ជាតិលើកទី១១ នៅរាជធានីភ្នំពេញ ដែលតាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេស ចរណ៍ យល់ថានឹងរួមចំណែកផ្សព្វផ្សាយទាក់ទាញធុរជន និងភ្ញៀវទេសចរ ឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត ។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ មានប្រសាសន៍ថា ការៀបចំព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិលើកទី ១១ ឆ្នាំ២០២៥នេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤ ដែលកំពុងបន្តអនុវត្ត ដើម្បីជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី ម្ហូបអា ហារ និងសក្តានុពលទេសចរណ៍សម្បូរបែប ដែលនឹងចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំ នាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក។

ឯកឧត្តម វ៉ាន់ឡយវ៉ាណា បារីលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិ គឺមានប្រារព្វធ្វើឡើងនៅប្រទេសឥណ្ឌាតាំងពីយូរណាស់មកហើយ ហើយស្ថានទូតឥណ្ឌា ក៏បានថ្លែងអរគុណកម្ពុជា ដែលសហការរៀបចំមានភាពផុសផុល ដូចបណ្តាប្រទេសនានាទៀតនៅលើពិភព លោកផងដែរ។ ការហាត់យោគៈ ហាត់ធ្វើសមាធិ គឺមានអត្តប្រ យោជន៍ដល់សុខភាពផ្លូវចិត្ត ផ្លូវកាយ ការរស់នៅឱ្យមានភាពល្អប្រសើរឡើង ហើយតាមរយៈការរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍សុខុមាលភាពនេះ រំពឹងថា នឹងជំរុញបង្កើនកិច្ចទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា ឥណ្ឌា អាចរួមចំណែកទាក់ទាញទេសចរឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើនផងដែរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ កម្ពុជា រៀបចំព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិលើកទី១១ ចំនួន ២លើក លើកទី១ រៀបចំនៅខេត្តសៀមរាប ថ្ងៃទី១៩ ខែមិថុនា និងលើកទី២ រៀបចំនៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែមិថុនានេះ ៕

វីដែអូ