ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្តេចធិបតី៖ កម្ពុជាមានអាវុធតម្លៃត្រឹមតែជាង ១០ម៉ឺនដុល្លារប៉ុណ្ណោះ តែអាចកម្ទេចអាវុធសត្រូវតម្លៃជាង ៥លានដុល្លារបាន
Mon,23 June 2025 (Time 05:38 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 17នាក់)

សម្តេចធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បែបឡកឡាយថា កម្ពុជាមិនសូវមានអាវុធទំនើបៗអួតដូចគេទេ កម្ពុជាមានអាវុធតម្លៃត្រឹមតែជាង ១០ម៉ឺនដុល្លារតែប៉ុណ្ណោះ តែអាចបាញ់កម្ទេចរថក្រោះ ឬអាវុធសត្រូវតម្លៃជាង ៥លានដុល្លារអាមេរិកបាន។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅសណ្ឋាគារសុខាសៀមរាបនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន លើកឡើងថា ឃើញគេអួតបង្ហាញអាវុធ យន្តហោះចម្បាំងជាច្រើន ក្នុងរយៈពេលកន្លងមកនេះ តែកម្ពុជាសូមផ្តាំទៅថា បើទោះបីជាឧបករណ៍ ឬអាវុធ របស់កម្ពុជាមិនសូវទំនើបដូចគេក៏ពិតមែន ប៉ុន្តែអ្នកណាឈ្លានពានគឺមិនបានជាដាច់ខាត កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីឆើ្លយតប និងការពារនូវអធិបតេយ្យរបស់ខ្លួន គ្រប់ពេលវេលា ហើយមួយវិញទៀត ប្រសិនបើហ៊ានផ្ទុះអាវុធមុន ដល់កងទ័ពកម្ពុជា ម្តងទៀតនោះ កម្ពុជានឹងប្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិជាតិភ្លាមផងដែរ។

នាឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជានោះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានកំពុងពិចារណា ក្នុងការលើកទឹកចិត្តចំពោះទាហានណា ដែលបាញ់ដ្រូន និងរថក្រោះសត្រូវឆេះផងដែរ ដោយសម្តេច បានបញ្ជាក់ថា អាហោះដ្រូនស្អីហ្នឹង បើសិនបងប្អូនណាដាក់ឆេះ នឹងត្រូវលើកទឹកចិត្តគាត់ប៉ុន្មាន កំពុងតែពិចារណា សូមកុំប្រមាថឱ្យសោះ៕

វីដែអូ