ព្រះវិហារ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីកសិកម្មឃុំក្នុងខេត្តព្រះវិហារ បានសម្របសម្រួលលក់ល្ពៅ ជូនកសិករ បានចំនួន ៣៤៣ តោន។នៅថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ មន្រ្តីកសិកម្មឃុំរអាង ឃុំភ្មំត្បែងមួយ ស្រុកសង្គមថ្មី ពីស្ថានភាពការសម្របសម្រួលទីផ្សារល្ពៅជូនកសិករ ដោយបានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ មន្ត្រីរដ្ឋបាលស្រុកសង្គមថ្មី និងមន្រ្តីកសិកម្មឃុំស្ដៅ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ឃុំរវៀង ឃុំរីករាយ ស្រុករវៀង ឃុំភ្នំត្បែងពីរ និងឃុំថ្មី ស្រុកគូលែន បានចុះជួយសម្របសម្រួលទីផ្សារល្ពៅជូនកសិករ នៅក្នុងឃុំរអាង និងឃុំភ្មំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដូចខាងក្រោម៖- បានសម្របសម្រួលលក់ជូនក្រុមហ៊ុន ជីសរីរាង្គចំនួន ៦៨តោន- បានសម្របសម្រួលលក់ជូនផ្សារជីបម៉ុង បានចំនួន ៩០តោន- បានសម្របសម្រួលលក់ជូន ផ្សារអ៊ីនអនបានចំនួន ៤៦តោន- បានសម្របសម្រួលលក់ជូនផ្សារ Big C បានចំនួន ២តោន- បានសម្របសម្រួលលក់ជូនលោកគណៈអភិបាលនៃគណៈអភិបាល ស្រុកឆែបជូនទាហានកងពលលេខ៣ ចំនួន ១២តោន- បានសម្របសម្រួលលក់ជូនផ្សារម៉ាក្រូ បានចំនួន ៣៣តោន- បានសម្របសម្រួលលក់ជូនក្រុមហ៊ុន E-Gets បានចំនួន ៥២តោន- បានសម្របសម្រួលលក់ជូនសហគមន៍មូលនិធិ សម្តេចតេជោ បានចំនួន ២០តោន- ក្រុមហ៊ុនZTO បានចំនួន ៥តោន- ក្រុមហ៊ុនវិរៈប៊ុនថាំងបានចំនួន ១៥តោនសរុបមន្ត្រីកសិកម្មឃុំក្នុងខេត្តព្រះវិហារ បានសម្របសម្រួលលក់ល្ពៅ ជូនកសិករ បានចំនួន ៣៤៣តោន គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥៕
វីដែអូ