ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖«ក្មួយស្រីក្លាហានណាស់! ពិតជាឈាមជ័រអ្នកការពារទឹកដី»
Wed,25 June 2025 (Time 11:05 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 11នាក់)

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បានបង្ហាញវីដេអូជួបជជែកជាមួយក្មួយស្រីម្នាក់ជាកូនរបស់បងប្អូនវីរៈកងទ័ពជួរមុខ។

សម្ដេចធិបតីមានប្រសាសន៍ថា ក្មួយស្រីគាត់ប្រាប់សម្ដេចថា ជីតារបស់គាត់ធ្វើជាទាហានដែលកំពុងនៅឈរជើងការពារទឹកដី។ ពេលធំឡើងគាត់ចង់ធ្វើជាកងទ័ពដែរដើម្បីការពារទឹកដីនិងប្រជាជន (គាត់ថាកុំអ្នកស្រុកអ្នកភូមិត្រូវគ្រាប់រំសេវ)។

នេះបើតាមវីដេអូសម្ដេចធិបតីចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ។

វីដែអូ