ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
អតីតប្រមុខការពារជាតិកម្ពុជា៖ ថៃក្រអឺតក្រទម និងគ្មានសុច្ចរិតភាពក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា
Thu,10 July 2025 (Time 07:12 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 7នាក់)

សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អតីតប្រមុខការពារជាតិ កម្ពុជាជាង៣០ឆ្នាំ បានថ្លែងថា ថៃពុំដែលមានគំនិតដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសុច្ចរិតនោះទេ ដែលក្នុងការចរចា កន្លងមក ថៃតែងតែប្រើអកប្បកិរិយាក្រអឺតក្រទម រហូតដល់ពេលនេះ ថៃនៅតែបន្តធ្វើការឈ្លានពានលើកម្ពុជា និងមានគំនិតចាត់ទុកកម្ពុជាថាជាក្មេងមិនទាន់ដឹងក្តីដដែល។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍BTV ស្តីពីបញ្ហាព្រំដែនកម្ពុជា និងថៃ សម្តេចពិជ័យសេនាទៀ បាញ់ អតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា៣៥ឆ្នាំ ដែលមានបទពិសោធន៍ចរចាជាមួយភាគីថៃរាប់មិនអស់ផងដែរលើបញ្ហាព្រំដែននោះបានបញ្ជាក់ថា ភាគីថៃតែងតែមើលងាយកម្ពុជា ខណៈរាល់ការចរចាលើបញ្ហាព្រំដែនអស់រយៈពេលជាង២០ឆ្នាំ មកហើយ ថៃតែងតែបង្ហាញអកប្បកិរិយាក្រអឺតក្រទម ដោយកន្លែងណាគេត្រូវចិត្ត គេយកទៅអនុវត្ត ហើយកន្លែងណា គេមិនពេញចិត្ត គេធ្វើពហិការដើរចេញពីតុចរចាជាមួយកម្ពុជាស្រេចតែចិត្តគេ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ដែលបានដាក់កម្លាំងនៅតាមព្រំដែន ដើម្បីឆ្លើយតបចំពោះសត្រូវគ្រប់ពេលវេលា ដើម្បីការពារ បូរណភាពទឹកដី និងអធិប តេយ្យភាពរបស់ខ្លួននោះ និងបានលើកទឹកចិត្ត និងអរគុណយ៉ាងខ្លាំងចំពោះកងទ័ពទាំងអស់ ដែលបានលះបង់ប្រពន្ធ កូន ឱពុកម្តាយក្នុងបុព្វហេតុការពារជាតិខ្មែរនាពេលនេះ៕

វីដែអូ