ថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្តេចធិបតី៖ រាជរដ្ឋាភិបាលធានានូវសន្តិសុខស្បៀងជូនពលរដ្ឋខ្លួន ទោះគេបិទច្រកព្រំដែនជាមួយកម្ពុជាក្តី
Tue,01 July 2025 (Time 03:50 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 24នាក់)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីប្រទេសកម្ពុជាកំពុងមានបញ្ហាបិទច្រកព្រំដែន ជាមួយប្រទេសថៃក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ធានាបាននូវសន្តិសុខស្បៀង ជូនប្រជាពលរដ្ឋរបស់ខ្លួនឯង ដោយមិនឲ្យគេមើលងាយដល់កម្ពុជាបន្តទៀតនោះឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់ជនរួមជាតិថា បើទោះបីពិភពលោកកំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ប៉ុន្ដែប្រទេសកម្ពុជានៅបន្តសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរជាបន្តបន្ទាប់ និងធានាបាននូវសន្ដិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញផងដែរ។

សម្តេចធិបតីហ៊ុន ម៉ាណែត បានបន្ថែមទៀតថា កម្ពុជាទោះបីក្នុងស្ថានភាពលំបាក ដូចជាការបិទខ្ទប់ពេលមានវិបត្តិកូវីដ-១៩ ក៏កម្ពុជាធានាបានសន្ដិសុខស្បឿងរបស់ខ្លួន និងបញ្ហាផ្សេងៗទៀតដូចជាបញ្ហាការបិទច្រកព្រំដែនជាមួយថៃក្តី ក៏កម្ពុជាមានលទ្ធភាពធានាសន្ដិសុខស្បឿងគ្រប់គ្រាន់ជូនដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរសម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានរំលឹកពីអតីតកាលរបស់កម្ពុជា ធ្លាប់ជួបប្រទះអស់ហើយ ទាំងបញ្ហាសន្ដិសុខ ស្បៀង សូម្បីកាលសម្ដេច នៅវ័យកុមារភាពកាលនោះ សម្ដេចតេជោ នៅជារដ្ឋមន្រ្ដីក្រសួងការបរទេស ៤០ឆ្នាំមុន (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ក៏មានបញ្ហាសន្ដិសុខស្បៀងដែរ ប៉ុន្តែទោះជាយ៉ាងណាពេលនេះកម្ពុជាធានាបាននូវសន្តិស្បៀងផ្ទៃក្នុងបាន រហូតអាចនាំ ចេញទៅក្រៅផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលត្រៀមរួចរាល់អស់ហើយសម្រាប់នាំចេញផលិតផលកសិកម្មរបស់កសិករទៅក្រៅប្រទេស ខណៈកម្ពុជាមានភាពរញ៉េរញ៉ៃជាមួយប្រទេសជិតខាងរយៈពេលយូរនោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះដើម្បីអនុវត្ត តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល-ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះឡើយ។ ការអនុវត្តវិធានការនេះ គឺដើម្បីឆ្លើយតបទៅកាន់ទាហានថៃ ដែលបានបិទច្រកព្រំដែនជាឯកតោភាគី ខណៈការបិទនេះ ក៏នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះផងដែរ៕

វីដែអូ