ថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្ដេចធិបតី៖ វិស័យកសិកម្មកម្ពុជាមានភាពធន់ទៅ នឹងការប្រែប្រួលអាកាសធាតុ
Tue,01 July 2025 (Time 03:51 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 25នាក់)

ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរទិវាមច្ឆជាតិ ១កក្កដា ខេត្តតាកែវ នៅព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈកំណើនផលត្រីនៅកម្ពុជាកាលពីឆ្នាំកន្លងទៅ និងនៅដើមឆ្នាំ២០២៥នេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា វិស័យកសិកម្មកម្ពុជាមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីថា បើទោះបីសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជា ប៉ុន្ដែប្រទេសកម្ពុជានៅបន្តសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរជាបន្តបន្ទាប់ ជាពិសេសទទួលបានកំណើនវិនិយោគិនថ្មីបន្ថែមទៀត។ ចំណែក វិស័យជលផល និងសិកម្មគឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងកំពុងជំរុញការវិនិយោគបន្ថែមទៀត សម្រាប់ផ្គង់ផ្គង់នៅក្នុងស្រុក និងនាំចេញទៅបណ្ដាប្រទេសនានានៅលើពិភពលោក។

សូមជម្រាបថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យជលផលគឺជាអនុវិស័យធំទី២ បន្ទាប់ពីអនុវិស័យដំណាំ ផ្សេងៗខណៈវិស័យនេះបានរួមចំណែក២០%ក្នុងវិស័យកសិកម្ម។ ក្នុងនោះក្រសួងកសិកម្ម បានយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព ដោយរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។ ក្នុងឆ្នាំ២០២៤ កន្លងទៅកម្ពុជាសម្រេចបានផលនេសាទទឹកសាបជិត ៤៧ ម៉ឺនតោន កើនឡើង ៩,៥% ធៀបនឹងឆ្នាំ២០២៣ ដែលសបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភរិក្សរបស់រដ្ឋបាលជលផល ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីក្រសួង-ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ជាពិសេសអាជ្ញាធរមូលដ្ឋានក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ៕

វីដែអូ