ថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្ដេចធិបតី បញ្ជាឱ្យក្រុមការងារជំរុញវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មនៅខេត្តទិសខាងលិចកម្ពុជា
Tue,01 July 2025 (Time 03:52 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 26នាក់)

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរទិវាមច្ឆជាតិ១កក្កដា នៅខេត្តតាកែវាព្រឹកនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេចបានបញ្ជាឱ្យក្រុមការងារជំនាញតាមបណ្ដាក្រសួងស្ថាប័ន រៀបចំយន្តការ និងគោលនយោបាយរួចហើយ ដើម្បីធ្វើការជំរុញវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មទៅតាមបណ្ដាខេត្តនៅទិសខាងលិចរបស់កម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ខេត្តនៅទិសខាងលិចរបស់កម្ពុជាទាំងនោះរួមមាន បាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ជាដើម ដែលជាខេត្តគោលដៅ សម្ដេចបានបញ្ជាឱ្យក្រុមការងារគណៈកម្មាធិការវិនិយោគសាធារណៈដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ជំរុញទៅលើវិស័យ កសិឧស្សាហកម្ម និងឧស្សាហកម្មដោយធ្វើយ៉ាងណាឱ្យខេត្តទាំងនេះអាចមានលទ្ធភាពបង្កបង្កើនផល និងផលិតផលផ្គត់ផ្គង់នៅក្នុងស្រុក និងជំរុញការនាំចេញរបស់កម្ពុជាបន្ថែមទៀត។

បើតាមប្រសាសន៍របស់សម្តេចធិបតី កន្លងមករាជរដ្ឋាភិបាលបានធ្វើការលើកទឹកចិត្តដល់រាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ធ្វើការជំរុញការអភិវឌ្ឍ និងវិនិយោគលើតំបន់ទេសចរណ៍ ដោយបានដាក់ចេញគោលនយោបាយយោគយល់លើកទឹកចិត្ត និងបន្ទាប់មកបានដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភាគឦសាន» លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។ ហើយពេលនេះសម្ដេចបានបញ្ជាឱ្យដាក់ចេញនូវគោលនយោបាយជំរុញដល់ខេត្តទិសខាងលិច មានបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ក្នុងយុទ្ធសាស្ត្រច្រករបៀងមច្ឆា និងអង្ករជាមួយចិន៕

វីដែអូ