ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសមាជិកថ្មី គ្រូពេទ្យស្ម័គ្រចិត្ត ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
Thu,17 July 2025 (Time 06:11 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 15នាក់)

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកថ្មី របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបជាង៥០០នាក់, នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានសម្តែងនូវគារវៈកិច្ចគោរពដ៏ខ្ពង់ខ្ពស់ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី។

ឯកឧត្តមសាស្រ្តាចារ្យ បានគោរពរាយការណ៍ជាសង្ខេបជូនគណៈអធិបតី និងអង្គពិធីពីដំណើរ និងសកម្មភាពជាឧត្តមប្រយោជន៍របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ថា គិតចាប់តាំងពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានចំនួន២០លើក សរុបប្រជាពលរដ្ឋមកទទួលសេវា ចំនួន១៥៦,៩១៥នាក់។

ក្រៅពីសកម្មភាពចុះអប់រំ ថែទាំ ព្យាបាលសុខភាពនេះ មន្រ្តី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមយ៉ាងសកម្មជាមួយការងារសង្គមផ្សេងៗ ដែលរួមមានការចូលរួមសកម្មភាពក្នុងនាមជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា សកម្មភាពកាកបាទក្រហមកម្ពុជា សកម្មភាពសប្បុរសធម៌ជួយនិស្សិតដែលខ្វះខាតលទ្ធភាពបន្តការសិក្សា ការងារបរិច្ចាគឈាម ការងារបរិស្ថាន កីឡា និងសិល្បៈ និងជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល គាំទ្រលើកទឹកចិត្តកងទ័ពដែលកំពុងប្រចាំការ ការពារប្រទេស នៅសមរភូមិមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងអំណរគុណឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងអរគុណចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងពីវឌ្ឍនភាពវិស័យសុខាភិបាលមានការបោះជំហានពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានរំលេចពីសារៈសំខាន់នៃការងារស្ម័គ្រចិត្តដែលត្រូវការទឹកចិត្តចេញពីបេះដូង សរពីការវាស់វែងភាពអត់ធ្មត់ និងការជួបប្រទះនូវការប្រតិបត្តិដោយផ្ទាល់រវាងការរៀននៅក្នុងថ្នាក់ និងការអនុវត្តជាក់ស្តែង ដើម្បីទទួលនូវការហ្វឹកហាត់ជាក់ស្តែង និងទទួលនូវបទពិសោធន៍ នាំមកនូវអនុស្សាវរីយ៍យូរអង្វែង។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានផ្តល់កិត្តិយសថតរូបអនុស្សាវរីយ៍ជាមួយនឹងសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទាំងអស់៕

វីដែអូ