ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ជាពិសេសសម្ដេចផ្ទាល់ បាននឹងកំពុងជំរុញឱ្យ ខេត្តកំពង់ធំ វិវត្តក្លាយទៅជាជាសួនឧស្សាហកម្មកែច្នៃស្វាយចន្ទីធំជាងគេ និងដូងគេនៅកម្ពុជា និងអាចក្លាយជាចំណុចផ្ដួចផ្ដើមឱ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទីទៅថ្ងៃអនាគតផងដែរ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ ខេត្តកំពង់ធំ កាលពីមុន គឺជាខេត្តដែលកំសត់ជាងគេមួយរបស់កម្ពុជា ពីព្រោះត្រូវបានទេសចរ វិនិយោគិនទៅហួសមកហួស ប៉ុន្ដែនៅពេលនេះ បានក្លាយជាខេត្តដែលគេទៅឈប់ មកឈប់វិញ តាមរយៈដាក់ចេញគោលនយោបាយវិនិយោគ អភិវឌ្ឍ និងរៀបចំហេដ្ឋារចនាសម្ព៍ន្ធពាក់ព័ន្ធនានាបានស្អាត។ សម្ដេចបញ្ជាក់ថា ដោយសារកត្តាអំណោផល ខេត្តកំពង់ធំជាខេត្តដែលមានចំណុចកណ្ដាលនៃប្រទេសកម្ពុជា និងជាខេត្តដែលនៅជិតព្រែកជីកហ្វូណនតេជោផងនោះ ទើបខេត្តនេះត្រូវបានជ្រើសរើសជាខេត្តជំរុញការវិនិយោគលើដំណាំ និងការកែច្នៃស្វាយចន្ទី។បើតាម ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តកំពង់ធំជាខេត្តដែលពឹងផ្អែកលើកវិស័យកសិកម្ម ដែលក្នុងនោះ ការបង្កបង្កើន ផលដំណាំស្រូវរបស់ប្រជាពលរដ្ឋទាំងស្រូវប្រាំង និងស្រូវវស្សាមានចំនួនប្រមាណ ៣០ ម៉ឺនហិកតា ដែលផ្តល់ ទិន្នផលបានប្រមាណជាង ១ លានតោន។ ក្រៅពីដំណាំស្រូវ ខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្វាយចន្ទីមានចំនួន ១៥២.៦១១ ហ.ត ក្នុងនោះ ប្រមូលផលបាន ១៤៧.៧០០ ហ.ត បរិមាណផល ២២១.៥៥០ តោន និង មានក្រុមហ៊ុនសិប្បកម្ម សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ១២ កន្លែង។ ដំណាំដំឡូងមីមានចំនួន ៥១.៩៨៦ ហ.ត បរិមាណផលសរុប ១.១៤៣.៦៩២ តោន, ស្វាយកែវល្មៀតមាន ៩.៧៤៧ ហ.ត មានផ្ទៃដីប្រមូលផល ៧.៨៧៥ ហ.ត បរិមាណផល ១២៩.៩៣៧ តោន។
វីដែអូ