ថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកព្រះរាជទាន ព្រះវររាជមាតាជាតិខ្មែរ ជូនដល់កងទ័ពជួរមុខ ខេត្តឧត្តរមានជ័យ
Thu,03 July 2025 (Time 09:26 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 16នាក់)

បន្ថែមពីលើជំនួយដែលជាការចូលរួមបរិច្ចាគបងប្អូនជនរួមជាតិទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក. ) ក៏បាននាំយកនូវព្រះរាជទានដ៏ថ្លៃថ្លាបំផុតនរបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល យកមកជូនដល់កងទ័ពជួរមុខនៅទិសទី២ និងទិសទី៣ ក្នុងខេត្តឧត្តរមានជ័យ។

ព្រះរាជទានដ៏ថ្លៃថ្លា គឺជាការសព្វព្រះរាជឫទ័យនៃសម្ដេចយាយ ដែលទ្រង់ប្រោសព្រះរាជទាន ព្រះរាជទ្រព្យដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការធ្វើសកម្មភាពសង្គមរបស់ខ្លួន នាឱកាសដែលគណៈប្រតិភូបានចូលក្រាបថ្វាយបង្គំគាល់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ ដោយបានទទួលព្រះរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ក្រុមគ្រួសារ ស.ស.យ.ក. បានមូលមតិ និងឯកភាពគ្នាថា នឹងយកមកចូលរួមជួយដល់កងទ័ពទាំងអស់។

សាជាថ្មីម្ដងទៀត ទូលព្រះបង្គំជាខ្ញុំ ជាកូនចៅ សូមសម្ដែងថ្វាយនូវកតញ្ញូកតវេទីដ៏ខ្ពង់ខ្ពស់បំផុតថ្វាយសម្ដេចយាយ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ដល់ប្រជានុរាស្រ្តគ្រប់ទីកន្លែង តាមរយៈព្រះរាជអំណោយ និងព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខដល់កូនចៅនៅជួរមុខ។

វីដែអូ