ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ពលករខ្មែរធ្វើការចំណាក់ស្រុកថៃ នៅតែបន្តឆ្លងដែនមកកម្ពុជា តាមច្រកទ្វារព្រំដែនអូរស្មាច់
Sun,06 July 2025 (Time 05:13 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 29នាក់)

នៅព្រឹកថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ ចំនួនពលករខ្មែរធ្វើការចំណាក់ស្រុកនៅប្រទេសថៃ នៅតែបន្តធ្វើការឆ្លងដែនមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។

តាមការបញ្ជាក់ពីមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ចាប់តាំងពីភាគគីថៃ បានបិទច្រកព្រំដែនជាឯកតោភាគីកន្លងមកនោះ ដោយបញ្ហាព្រំដែនជាមួយកម្ពុជា យើងសង្កេតឃើញថាបងប្អូន ប្រជាពលករខ្មែរដែលធ្វើការចំណាក់ស្រុកនៅឯកប្រទេសថៃ ចាប់ផ្តើមធ្វើដំណើរចាកចេញពីប្រទេសថៃ ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃចូលមកកម្ពុជាវិញតាមច្រកទ្វារព្រំដែន អន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។

ក្នុងការឆ្លងដែនរបស់បងប្អូនពលករខ្មែរគ្រប់រូបបើទោះបីមានឯកសារ ឬអត់ឯកសារយ៉ាងណាក្តីក៏ក្រុមការងារច្រកទ្វារព្រំដែន និងក្រុមការងាររបស់ក្រសួងការងារ និងអាជ្ញាធរខេត្ត រួមទាំងមន្រ្តី ជំនាញពាក់ព័ន្ធដែលប្រចាំការនៅច្រកទ្វារព្រំដែនតែងតែជួយសម្របសម្រួលរាល់បញ្ហាប្រឈមនានា ជូនដល់បងប្អូនពលករ ដើម្បីអន្តរាគមន៍ឲ្យលឿនឆាប់រហ័សងាយស្រួលបានវិលត្រឡប់មកស្រុកកំណើរវិញ ប្រកបដោយសុវត្ថិភាពផងដែរ។

យ៉ាងណាម៉ិញក្នុងនោះដែរក្រុមការងាររបស់ក្រសួងការងារ និងមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត បានណែនាំ និងផ្តល់ព័តមានល្អៗ សម្រាប់ឱកាសការងារធ្វើជូនបងប្អូនពលករមកកម្ពុជាដែលមានបំណងចង់ធ្វើការ ខណៈបច្ចប្បន្ននៅកម្ពុជាកំពុងត្រូវកម្លាំងពលកម្មជាច្រើនកន្លែង សម្រប់បងប្អូនប្រជាពលរដ្ឋខ្មែរនោះ។

សូមបញ្ជាក់ថា បច្ចុប្បន្នខាងភាគគីថៃបើកច្រកនៅម៉ោង ៦.០០នាទីព្រឹកកម្ពុជា បើកនៅម៉ោង៩.០០នាទីបិទនៅម៉ោង២២.០០នាទីអនុញ្ញាតឲ្យឆ្លងដែនចេញចូលបានតែសិស្ស និងពលករ អ្នកជំងឺតែប៉ុណ្តោះ ៕

វីដែអូ