ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
កងរាជអាវុធហត្ថបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារជាតិ និងសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋ
Wed,09 July 2025 (Time 08:08 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 8នាក់)

រយៈពេល ៣២ឆ្នាំក្រោយបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពោលគឺថ្ងៃទី១៤ កក្កដា ឆ្នាំ១៩៩៣-ថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥ កងរាជអាវុធហត្ថបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ហើយនឹងប្តេជ្ញាបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ទប់ស្កាត់រាល់ឧបាយកលនានារបស់ពួកបច្ចាមិត្ត ដែលប្រឆាំងនឹងផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រារព្ធខួបលើកទី៣២ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថ និងសម្ពោធនូវសមិទ្ធផលនានានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយស្ថិតនៅខេត្តកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ អេង ហ៊ី បានឲ្យដឹងថា តាំងពី បង្កើតមកកងរាជអាវុធហត្ថបានការពារសន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដឹក និងអធិបតេយ្យភាពខ្មែ ការងារសង្រ្គោះគ្រោះមហន្តរាយ រួមទាំងបានរួមចំណែកសកម្មភាព មនុស្សធម៌ជាច្រើនទៀតផងដែរ ជាមួយរាជរដ្ឋាភិបាល និងសម្បុរសជនដទៃទៀតនោះ។

បើតាមលោកឧត្តមសេនីយ៍ អេង ហ៊ី បានលើកឡើងផងដែរថា កងរាជអាវុធហត្ថ ជាកម្លាំងប្រដាប់អាវុធមួយដែលស្ថិតនៅក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី ហើយបេសកកម្មចម្បងរបស់កងរាជអាវុធហត្ថ គឺបម្រើ ការពារ និងសង្គ្រោះ ដោយឈរលើតួនាទីជាមូលដ្ឋានសំខាន់ៗជាច្រើនដូចជា តួនាទីជានគរបាលរដ្ឋបាល,ជានគរបាលយុត្តិធម៌ និងបំពេញបេសកកម្មពិសេសផ្នែកយោធា រួមទាំងកិច្ចការងារជាច្រើនទៀត។

អ្នកនាំពាក្យរូបនេះ បានឲ្យដឹងផងដែរថា កងរាជអាវុធហត្ថក៏មានតួនាទីដឹកនាំ និងចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ និងទប់ស្កាត់បទល្មើសនេសាទ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យាអនឡាញ ទប់ស្កាត់អំពើជួយដូរមនុស្ស និងបទឧក្រិដ្ឋកម្មជាច្រើនទៀតផងដែរ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូលនោះ៕

វីដែអូ