កណ្តាល)៖ អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ត្រូវបានប្រគល់ជូនគ្រួសារកូនភ្លោះ៣ ដែលជាគ្រួសារទី៤៣៧ មានលំនៅឋានក្នុងភូមិអញ្ជែងក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។អំណោយដ៏សប្បុរសនេះរួមមាន៖ ថវិកា១០លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញនាំយកអំណោយដ៏សប្បរសធម៌របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុនម៉ាណែត យកទៅចែកផ្ទាល់ដៃជូនប្រជាពលរដ្ឋសំរាលកូនភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្មួយៗរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដល់លំនៅដ្ឋាន។គ្រួសារទទួលបានភ្លោះ៣នេះ មានឪពុកឈ្មោះ ម៉ៅ ប៉ោហ៊ី អាយុ ៣៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ម្តាយឈ្មោះ ឡេង ចាន់រី អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ។ កូនភ្លោះទាំងបីនាក់នេះ (ប្រុសម្នាក់ ស្រី២នាក់) សម្រាលនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។នៅចំពោះមុខគ្រួសារកូនភ្លោះបី លោក សេង ទៀង មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែផ្ញើការនឹករលឹកចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី បានមានប្រសាសន៍ឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលរយៈពេលជាង ២៦ឆ្នាំកន្លងមកនេះ មានគ្រួសារសម្រាលកូនភ្លោះបីនាក់ ឬបួននាក់ចំនួន ៤២៧គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។លោក សេង ទៀង បន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំ ណោយកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលសម្រាលកូនភ្លោះបី ឬបួននាក់។លោក សេង ទៀង បានគូសរំលេចទៀតថា ដោយក្តីអាណិតស្រឡាញ់ពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត សម្តេច និងលោកជំទាវបណ្ឌិត បានជួយឧបត្ថម្ភថវិកាចំនួន ៥លានរៀលបន្ថែម ដើម្បីជួយសំរាលការលំបាករបស់គ្រួសារ ដែលទទួលបានកូនភ្លោះបីនាក់ និងជាគ្រួសារលើកទី៣ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេចមហាធិបតី និងលោកជំទាវបណ្ឌិត។លោក សេង ទៀង បានធ្វើការណែនាំដល់មាតាបិតា និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្តតាមដានពីសុខភាពរបស់ទារកឲ្យបានគត់មុន ពោលប្រសិនបើទារកមានអាការៈអ្វីខុសពីប្រក្រតី សូមយកកូនទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតរបស់ទារក។តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេច ពោលគឺពេលនេះ សម្តេចបានចាត់ឱ្យតំណាងរបស់សម្តេចបាននាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលសម្រាលបានកូនភ្លោះ៣នាក់ ដើម្បីជួយសំរាលការលំបាក់ក្នុងការចិញ្ចឹមបីបាច់កូន ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម៕
វីដែអូ