ភ្នំពេញ)៖ យើងនៅចាំបានថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បុរសខ្លាំងនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមដោយឆ្លើយតបលោក ថាក់ស៊ីន ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖«ខ្ញុំក៏បានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុនដែល ថាក់ស៉ីន និយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។ តាមការយល់របស់ខ្ញុំ ថាក់ស៉ីន ចង់និយាយដល់ការបិទ ព្រំដែនតើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះមេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ស៉ីន នេះឯង។ កម្ពុជាកំដរលែងល្បែងនេះមិនថាពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលែងល្បែងនេះ ដួលរលំមុនពេលល្បែងលែងចប់»។នៅពេលនេះអ្វីបានបង្ហាញអស់ហើយ ! ល្បែងលេងប្រកួតមុជទឹករវាង សម្តេចតេជោ ហ៊ុន សែន និង ថាក់ស៊ីន ត្រូវបានបញ្ចប់ពាក់កណ្តាលទី ព្រោះដៃគូប្រកួតប្រជែងគឺលោក ថាក់ស៊ីន ត្រូវបានតុលាការចាប់បញ្ជូនខ្លួនទៅកាន់ពន្ធនាគារ ទីក្រុងបាងកក ពាក់ព័ន្ធសំណុំរឿង «ជាន់ទី១៤» ដេកសម្រាកនៅមន្ទីរពេទ្យជំនួសឱ្យការជាប់ពន្ធនាគារ, ពិតដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងមែន ពោលគឺសម្តេចកំដរលេងរហូតដល់ចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលែងល្បែងនេះ ដួលរលំមុនពេលល្បែងលែងចប់។លើសពីនេះទៅទៀត នៅមានរឿងរ៉ាវចំនួន២ទៀត ដែលអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានវិភាគយ៉ាងច្បាស់និងលើកឡើងជាសាធារណៈថា៖ទី១៖ រយៈពេល៣ខែ ប្រទេសថៃនឹងមាននាយករដ្ឋមន្រ្តីថ្មី, មិនដល់៣ខែផងពោលនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅរបស់លោក Thaksin Shinawatra ត្រូវបានតុលាការធម្មនុញ្ញនៃប្រទេសថៃ ដកហូតតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ។លោកស្រី Paetongtarn ត្រូវបានតុលាការធម្មនុញ្ញ ព្យួរអំណាចអស់រយៈពេលជិត២ខែមកហើយ បន្ទាប់ពីសមាជិកព្រឹទ្ធសភាថៃ ៣៦នាក់បានរួមគ្នាដាក់ពាក្យបណ្តឹងចោទប្រកាន់ថា លោកស្រីមានភាពមិនស្មោះត្រង់ក្នុងនាមជាមេដឹកនាំប្រទេស និងបំពានក្រមសីលធម៌នៃរដ្ឋធម្មនុញ្ញ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចតេជា ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ពាក់ព័ន្ធបញ្ហាវិវាទព្រំដែនរវាងប្រទេសទាំងពីរ ដែលក្រោយមកសំឡេងនៃកិច្ចសន្ទនានោះ ត្រូវបានបែកធ្លាយជាសាធារណៈ។ទី២៖ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅថ្ងៃទី២៦ ខែមិថុនា ២០២៥ ! សម្តេចតេជោធ្លាប់ប្រាប់លោក ថាក់ស៊ីន «ដូរលោក អានុទីន ប្រយ័ត្នគេដូរវិញ» !ពេលនេះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាត្រឹមត្រូវណាស់។ ទីបំផុតលោក អានុទីន អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ «រដ្ឋាភិបាលចម្រុះជាមួយ គណបក្សភឿថៃរបស់ថាក់ស៊ីន» ទទួលបានតំណែងនាយករដ្ឋមន្ត្រីទី៣២របស់ថៃ។ទីបំផុតត្រឹមរយៈពេល១២ថ្ងៃ កូនស្រីធ្លាក់ចេញពីតំណែងនាយករដ្ឋមន្រ្តី ឪពុកជាប់ពន្ធនាគារ ! កុំចង់លេងជាមួយនយោបាយ តេជោសែននៃកម្ពុជា៕
វីដែអូ