នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពី "បញ្ហាប្រឈម និងកាលានុវត្តភាព ក្នុងបរិបទនៃការពិនិត្យឡើងវិញអំពីអនាគតនៃប្រតិបត្តិការរក្សាសន្តិភាពអ.ស.ប." ដែលបានរៀបចំដោយសាធារណរដ្ឋកូរ៉េ ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. សម្រាប់ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមតំណាងអចិន្ត្រៃយ៍ បានសង្កត់ធ្ងន់លើ៣ចំណុចសំខាន់ៗ រួមមាន៖ ១/. ការសម្របខ្លួន និងការច្នៃប្រឌិតក្នុងបេសកកម្មរក្សាសន្តិភាព ស្របទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ២/. ការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរក្សាសន្តិភាព តាមរយៈកិច្ចសន្ទនារួមជាមួយភាគីក្នុងតំបន់ និងម្ចាស់ប្រទេស ៣/. ការគាំទ្រចំពោះសកម្មភាពរក្សាសន្តិភាព (A4P/A4P+) ជាផែនការប្រតិបត្តិការសម្រាប់កំណែទម្រង់ និងគណនេយ្យភាព៕
វីដែអូ