ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ម៉ូតូអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចំនួន ៧០០គ្រឿង ក្នុងចំណោម១ពាន់គ្រឿង បានបញ្ជូនដល់ដៃទ័ព និងអង្គភាពទ័ពជួរមុខ, ៣០០គ្រឿងនឹងបញ្ជូនបន្តនៅចុងខែកញ្ញានេះ
Sun,14 September 2025 (Time 09:01 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 7នាក់)

ភ្នំពេញ)៖ មកដល់ដើមខែកញ្ញានេះ ម៉ូតូជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន៧០០គ្រឿង ក្នុងចំណោម ១ពាន់គ្រឿង ត្រូវបានបញ្ជូនដល់ដៃកងទ័ព និងអង្គភាពទ័ពជួរមុខ។

ការលំបាករបស់កងទ័ពនៅជួរមុខមិនរំលងពីកែវភ្នែក និងការគិតគូររបស់ រាជ រដ្ឋា ភិបាល កម្ពុជានោះឡើយ ជាពិសេសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ បណ្ឌិត ។ កំលុងពេលសង្គ្រាមឈ្លានដោយកងទ័ពថៃ បានធ្វើឱ្យកងទ័ពជួរមុខ របស់ កម្ពុជាមួយចំនួន រងការខូចខាតម៉ូតូ ហើយកងទ័ពខ្លះ ព្រមទាំងនៅតាមអង្គភាព ទ័ពមួយចំនួនមានតម្រូវការម៉ូតូសម្រាប់ធ្វើជាមធ្យោបាយផងដែរ។

ដោយមើលឃើញពីតម្រូវការទាំងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានរៀបចំទិញម៉ូតូហុងដាវ៉េវ ដោយមានការបង់ពន្ធត្រឹមត្រូវចំនួន ១ពាន់គ្រឿង ចែកជូនដល់កងទ័ពដែលម៉ូតូត្រូវខូចខាតកំលុងពេលផ្ទុះអាវុធជាមួយថៃ ក៏ដូចជាអង្គភាពទ័ពជួរមុខសម្រាប់ប្រើប្រាស់។

បន្ទាប់ពីបានទិញ និងរៀបចំបង់ពន្ធរួចរាល់ហើយនោះ ម៉ូតូត្រូវបានដឹកជញ្ជូនយកទៅចែកជូនកងទ័ព និងអង្គភាពទ័ពជួរមុខជាបន្តបន្ទាប់។ មកដល់ពេលនេះម៉ូតូចំនួន៧០០គ្រឿងហើយ បានបញ្ជូនដល់ដៃកងទ័ព និងអង្គភាពទ័ពស្ថិតនៅជួរមុខ។ ដោយឡែក៣០០គ្រឿងទៀត គ្រោងនឹងដឹកជញ្ជូនទៅកងទ័ព និងអង្គភាពទ័ពជួរមុខនៅចុងខែកញ្ញានេះ។

អំណោយម៉ូតូរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានបង្ហាញច្បាស់ពីការគិតគូរយកចិត្តទុកដាក់របស់សម្តេច និងលោកជំទាវបណ្ឌិតលើសុខទុក្ខ និងការលំបាករបស់កងទ័ព។

កងទ័ព និងអង្គភាពដែលទទួលបានម៉ូតូ បានសម្តែងក្តីរីករាយ និងគោរពអរគុណ ដឹងគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតយ៉ាងខ្លាំងក្លាបំផុត។ កងទ័ព ក៏ដូចជាថ្នាក់ដឹកនាំអង្គភាពទ័ពជួរមុខ បានគូសរំលេចថា សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាមេដឹកនាំដែលតម្កល់សុខទុក្ខរបស់កងទ័ពនៅក្នុងបេះដូង ហើយតែងជួយផ្គត់ផ្គង់ដល់កងទ័ពជាប់ជានិច្ច៕

វីដែអូ