ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំពិធីបួងសួងសូមសេចក្ដីសុខ សេចក្ដីចម្រើន សុខសន្ដិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅសៀមរាប-អង្គរ
Mon,15 September 2025 (Time 09:16 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 7នាក់)

សៀមរាប)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយាសម្ដេចតេជោ ហ៊ុនសែន និងជាប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧត្ដមភរិយានាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រារព្ធពិធីបួងសួងសូមសេចក្ដីសុខ សេចក្ដីចម្រើន សុខសន្ដិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីបញ្ចៀសចេញ បណ្ដេញចោល នូវអស់បច្ចាមិត្ដដែលប៉ុងប៉ង ឈ្លានពាន បូរណភាពទឹកដីនៃព្រះរាជាណាចកម្ពុជា និងរឿងអពមង្គលទាំងឡាយ ឱ្យចៀសចាកចេញឆ្ងាយ ពីលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីពីពេលនេះតរៀងទៅ។

ការប្រារព្ធពិធីបួងសួង សូមនូវសេចក្ដីសុខ សេចក្ដីចម្រើន សុខសន្ដិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្ដទៅនៅទីតាំងជាទីសក្ការៈបូជាដ៏ស័ក្កសិទ្ធិ នៅមុខព្រះរាជដំណាក់ មានពិធីថ្វាយបង្គំនៅព្រះអង្គចេក ព្រះអង្គចម, ពិធីថ្វាយបង្គំ នៅរូបសំណាកលោកយាយ ទេព, ពិធីបួងសួងនៅអភិរក្សអង្គរ ពិធីថ្វាយបង្គំព្រះអង្គកងជុំ ពិធីថ្វាយបង្គំលោកតាដំបងដែក ពិធីថ្វាយបង្គំមេទ័ពធំ ពិធីថ្វាយបង្គំព្រះអង្គគោកធ្លក (ពិធីបួងសួង) , ថ្វាយបង្គំព្រះអង្គជុំ (គោះគង), ។បន្ទាប់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងប្រតិភូអមដំណើរ អញ្ជើញទៅកាន់ប្រាសាទអង្គរតូច ថ្វាយបង្គំព្រះអង្គរាជ្យ, ថ្វាយបង្គំព្រះនាងលក្ម្សី, ថ្វាយបង្គំព្រះអង្គរយពាន់, ពិធីថ្វាយបង្គំព្រះអង្គបាកាននៅកំពូលអង្គរ (មានបួនទិស) និងពិធីថ្វាយបង្គំព្រះអង្គពេជ្រ។

ពិធីបែបប្រពៃណីសាសនាដ៏ស័ក្កសិទ្ធខាងលើនេះ ដែលបានធ្វើឡើនៅលើទឹកដីខេត្ដសៀមរាបអង្គរ គឺជាគំនិតផ្ដួចផ្ដើមធ្វើឡើងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងបានចូលរួមរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងក្រសួងធម្មការ និងសាសនា។

ពិធីបួងសួងសូមនូវសេចក្ដីសុខ សេចក្ដីចម្រើន សុខសន្ដិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក៏មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចា្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ព្រមទាំងភរិយាឥស្សរជនជាតិជាច្រើនរូបទៀត។

ក្នុងឱកាសប្រារព្ធពិធីបួងសួងប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះធម៌ បានរៀបចំនូវគ្រឿងតង្វាយ មានបាយសី ស្លាធម៌ ម្លូស្លា ផលានុផល គ្រប់មុខ ដាក់តាមថ្នាក់ជាលំដាប់លំដោយ ថ្វាយទស្សបរមី វត្ថុស័ក្កសិទ្ធិ ឬទ្ធិបារមី នៃព្រះសម្មាសម្ពុទ្ធគ្រប់ៗព្រះអង្គ៕

វីដែអូ