ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ជនភៀសសឹកខេត្តព្រះវិហារ ចំនួន ១,៨៨៥គ្រួសារ ស្មើ ៦,៥២២នាក់ បន្តទទួលម្ហូបផ្គត់ផ្គង់ពីក្រុមការងារ សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
Mon,15 September 2025 (Time 09:18 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

ព្រះវិហារ)៖ ថ្ងៃបិណ្ឌទី៨នេះ ប្រជាពលរដ្ឋភៀសសឹកដែលជម្លៀស ពីតំបន់សមរភូមិជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នៅតែបន្តទទួលបានការរៀបចំផ្គត់ផ្គង់ម្ហូបអាហារ ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនដល់មានជនភៀសសឹក ២ គោលចំនួន ១,៨៨៥គ្រួសារ ស្មើ ៦,៥២២នាក់ ក្រោមកិច្ចសហការជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រាប់ម៉ឺននាក់បានជម្លៀសមកកាន់ទីសុវត្ថិភាព ហើយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងនាមប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជន រៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

យ៉ាងណា គិតត្រឹមខែកញ្ញានេះ ដែលជាបិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក៏នៅតែបន្តបន្តផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ដោយរង់ចាំពេលវេលាដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យត្រឡប់ ទៅកាន់លំនៅឋានវិញនាពេលដ៏ឆាប់ខាងមុខ៕

វីដែអូ