ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ថ្ងៃទី១៧ កញ្ញា ព្រឹកនេះ ក្រសួងការងារនឹងដឹកនាំកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៦ លើកចុងក្រោយ
Tue,16 September 2025 (Time 08:45 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 5នាក់)

ភ្នំពេញ៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទ១៧ ខែកញ្ញា ឆ្នាំ២០២៥ស្អែកនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងរៀបចំកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ ដើម្បីចរចាជាលើកចុងក្រោយ នៃការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៦ខាងមុខ។

គិតត្រឹមថ្ងៃទី១០ ខែកញ្ញាកន្លងទៅ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំពិភាក្សារបស់ខ្លួនបានចំនួន ២១លើក។ ជាលទ្ធផល អង្គប្រជុំបានឯកភាព និងបញ្ជាក់ជំហរចុងក្រោយរបស់ភាគីនីមួយៗ ក្នុងនោះ ដោយយោងលើស្ថានភាពនៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ការប្រកួតប្រជែង និងស្ថានភាពជាក់ស្តែងនៃទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នាទុកលទ្ធភាព ជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខណាមួយសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦។ មិនតែប៉ុណ្ណោះតំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានរួមគ្នាលើកនូវសំណូមពរចំនួន៣ចំណុច ជូនសម្តេចនាយករដ្ឋមន្ត្រី ដើម្បីផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ផងដែរ។

សូមបញ្ជាក់ថា ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មកាត់ដេរជារៀងរាល់ឆ្នាំនេះ ត្រីភាគី រួមមាន ភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិត បានពិភាក្សាគ្នាដោយផ្អែកទៅលើមូលដ្ឋានបម្រែបម្រួលលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ៧ចំណុច ក្នុងនោះរួមមាន៖ ស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។ គិតត្រឹមឆ្នាំ២០២៥នេះ កម្មករនិយោជិតវិស័យកាត់ដេរ ទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារអាម៉េរិក នៅក្នុងមួយខែ៕

វីដែអូ