ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ព្រះសង្ឃនិងពលរដ្ឋធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី និងអំពាវនាវឱ្យថៃដោះលែងកងទ័ព១៨រូប
Wed,17 September 2025 (Time 10:37 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 5នាក់)

ស្វាយររៀង ៖ ព្រះសង្ឃ និងពលរដ្ឋ ក្នុងខេត្តស្វាយរៀងបានរួមគ្នាធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី និងអំ ពាវនាវឱ្យថៃដោះលែងកងទ័ពកម្ពុជា១៨រូបត្រឡប់មកវិញ ។
ព្រះសង្ឃ ពុទ្ធបរិស័ទ និងពលរដ្ឋ វត្តព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅក្នុង ថ្ងៃបុណ្យកាន់បិណ្ឌទី១០ ត្រូវថ្ងៃទី១៧ ខែកញ្ញា នេះ បានបន្តអំពាវនាវដល់រាជរដ្ឋាភិបាលថៃ កងទ័ពថៃ ធ្វើការដោះលែងវីរយុទ្ធជនកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ខ្លួនទៅ ដោយខុសច្បាប់ ក្រោយបទឈប់ បាញ់ចូលជាធរមាន ឲ្យមកជួបជុំគ្រួសារ និងសង្គមជាតិកម្ពុជាវិញ ដោយឥតលក្ខខណ្ឌ។
តំណាងព្រះសង្ឃ និងពលរដ្ឋ បានបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវការសន្តិភាព និងការអភិវឌ្ឍប្រ ទេសក្រោមម្លប់សន្តិភាព មិនត្រូវការសង្គ្រាម។ កម្ពុជា ត្រូវការសាមគ្គីភាព ជាមួយនឹងប្រទេសជិតខាង ពិសេសប្រទេសនៅក្នុងសកលលោក ដូច្នេះភាគីថៃត្រូវប្រកាន់ភ្ជាប់ និងគោរពបូរណភាពទឹកដីរបស់កម្ពុជា ដើម្បីឲ្យពលរដ្ឋកម្ពុជារស់នៅក្នុងសេចក្តីសុខ ជួបជុំគ្រួសារដើម្បីស្ដារកសាងជីវភាពឡើងវិញ៕

វីដែអូ